មានអារម្មណ៍ស្រ្តេសពេលរៀនត្រូវធ្វើដូចម្ដេច?

អារម្មណ៍​ធុញ​ថប់​មុន​ពេល​ប្រឡង

ការ ​មាន​អារម្មណ៍​តាន​តឹង​នៅ​មុន​ពេល​ដែល​ថ្ងៃ​ប្រលង​ជិត​មកដល់​បានក្លាយ ​ជា​រឿង​ធម្ម​តា​បាត់​ទៅ​ហើយ​។ ប៉ុន្ដែ​អ្នក​ក៏​អាច​កាត់​បន្ថយ​នូវ​អារម្មណ៍​តាន​តឹង​ទាំង​នេះ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​នូវ​វិធីសាស្រ្ដ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

១- ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​

ការ​ញ៉ាំ​អាហារ​ដែល​ល្អចំពោះ​សុខ​ភាព​ នឹង​ធ្វើ​ឲ្យ​ប្រាកដ​ធា​ខួរ​ក្បាល​របស់​លោក​អ្នក​ បាន​ទទួល​នូវ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ និង​ថាម​ពាល​ក្នុ​ង​ការ​អាន​សៀវ​ភៅ​ យល់ និង​វិភាគ​នូវ​អ្វី​ដែល​បាន​អាន​។

ជៀស ​វាង​នូវ​អាហារ​រហ័ស (fast food) ព្រោះ​វា​អាច​ឲ្យ​លោក​អ្នកទទូល​បាន​សារធាតុ​ចិញ្ចឹម​តិច និង​ធ្វើ​ឲ្យ​លោក​អ្នក​មានអារម្មណ៍​ថា​ឆ្អែត ខ្ជិល និង​ងងុយ​គេង​ នៅ​ពេល​ដែល​លោក​អ្នក​អាន​សៀវ​ភៅ​។

២- ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​

ការ​ហាត់​ប្រាណ​ទៀង​ទាត់​ នឹង​ធ្វើ​ឲ្យ

លោក​អ្នក​សកម្ម​ មាំ​មួន និង​មាន​ថាម​ពល​គ្រប់​គ្រាន់​ដើម្បី​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​សិក្សា​លើស​ ម៉ោង​ មុ​ន​ពេល​ថ្ងៃ​ប្រឡង​មក​ដល់​។ ការ​ហាត់​ប្រាណ​តាម​បែប​សមាធិ ក៏​អាច​ជួយ​ឲ្យ​លោក​អ្នក​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​បាន​ផង​ដែរ​។

៣- កាត់​បន្ថយ​កាហ្វេ

​ តើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​ដែរ​ឬ​ទេ​? ជា​ការ​ពិត​កាហ្វេអាច​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ភាព​ងងុយ​គេង នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​សកម្ម ប៉ុន្ដែ​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ សារធាតុ​កាហ្វេអ៊ីន ដែលមាន​នៅ​ក្នុង​កាហ្វេនឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ក្បាល​ កំឡុង​ពេល​ដែល​អ្នក​គិត​ខ្លាំង ដូច​ជា​ពេល​កំពុង​ប្រឡង​ជា​ដើម​។

៤- ជៀស​វាង​ការ​អត់ងងុយ​ខ្លាំង​

ការ ​រៀន​ច្រើន​គឺ​ពិ​ត​ជា​ល្អ ប៉ុន្ដែ​ចូរ​កុំ​ព្យាយាម​រៀន​រហូត​ដល់​ភ្លេច​គេង​ឲ្យ​​សោះ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មានភ្លេច​ភ្លាំ​ងច្រើន​នៅ​ក្នុង​បន្ទប់​ ប្រឡង​។ ការ​គេង​ឲ្យ​បានគ្រប់​គ្រាន់​ គឺ​សំខាន់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​អារម្មណ៍​ស្រ្ដេស​ និង​តាន​តឹង​កំឡុង​ពេល​ប្រឡង​។

៥- រៀប​ចំ​កាល​វិភាគ​រៀន​ជាក្រុម​

ការ​រៀន​ជាក្រុម​ជាមួយ​នឹង​មិត្ត​ភក្ដិ​របស់​អ្នក​គឺ​ជា​ពិត​ជា​ល្អ​ណាស់ ​សម្រាប់​ជីវិត​ជា​សិស្ស​ និស្សិត​។ អ្នក​អាច​ប្រមូល​ផ្ដុំគ្នា​ជា​ក្រុម​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ សប្ដាហ៍​ ដើម្បី​ឲ្យ​លោក​អ្នក​មិន​មាន​អារម្មណ៍​ថា​ឯកោ​ពេល​កំពុង​រៀ​ន​ត្រៀម​ប្រឡង​ នេះ​។

ពេល​ខ្លះ​ការ​រៀន​ជា​ក្រុម​អាច​ក្លាយ​ទៅ​ជា​ការ​និយាយ​ដើម​គេ​ជាក្រុម​ទៅ ​វិញ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​មិត្ត​ភក្ដិ​របស់​អ្នក​នាំ​អ្នក​ឲ្យ​និយាយ​ ក្រៅ​សាច់រឿង​ (អាច​និយាយ​បានខ្លះ​ដើម្បី​កាត់​បន្ថយ​ស្រេ្ដស​)។

About yang pisey

I want to be a programming

Posted on 16 ខែកញ្ញា 2011, in គ្មាន​ចំណាត់ក្រុម. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ